
(ភ្នំពេញ)៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័ររបស់ លោក ព្រំ សាន ឈ្មោះ www.sanprum.news.com និងសមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា ។ ការសម្រេចលុបចោលនេះ ក៏ដោយសារក្រសួងព័ត៌មានបានចាត់ទុកថា គេហទំព័រនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ និងចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
ហើយនៅថ្ងៃទូ១៣ ខែមិនា ឆ្នាំ ២០២១នេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យមួយបញ្ចប់តំណែង ទីប្រឹក្សាក្រសួងព័ត៌មាន ឋានៈស្មើអនុរដ្ឋលេខាធិការរបស់លោក ព្រំ សាន ។ នេះបើតាមព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង ឯកឧត្តម ព្រំ សាន ពីទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើ អនុរដ្ឋលេខាធិការ មុននេះបន្តិច៕