ជនជាតិចិនឆ្លងដែនពីវៀយណាម ៦នាក់ រត់កាត់តាមភូមិនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នគរបាលស្កាត់ឃាត់ខ្លួនយកទៅសួរនាំ និងបញ្ជូនទៅធ្វើចត្តាឡីស័ក
ដោយ Heng  ថ្ងៃទី 12 March, 2021  ម៉ោង 08:07 | សន្តិសុខ​សង្គម

(ខេត្តកំពង់ស្ពឺ)៖ ជនជាតិចិន ០៦នាក់ បានឆ្លងដែនពីប្រទេសវៀតណាមចូលមកកម្ពុជាលោតឆ័ត្រ តាមរយៈមេខ្យល់ មកស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៨មខែកុម្ភៈ ឆ្នាំ ២០២១ លុះព្រឹកថ្ងៃទី១២ ខែកុម្ភ ឆ្នាំ ២០២១ ពួកគេបានធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកំពត ដោយជិះរថយន្តមួយគ្រឿងបានខូចតាមផ្លូវ ហើយចុះដើរ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល (ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ) ត្រូវបានប្រជារដ្ឋ និងប្រជាការពារឃើញហើយបានរាយការណ៍ទៅកាន់សមត្ថកិច្ច ហើយភ្លាមនោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនយកទៅសួរនាំ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺ បានប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មានថា ផ្អែកតាមចម្លើយសារភាពនោះ ពួកគេបានចេញពីប្រទេសវៀតណាម នៅថ្ងៃទី០៨ ខែមីនា ហើយមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ដោយស្នាក់សណ្ឋាគារមួយកន្លែងឈ្មោះ «ស៉ិនជិន»។ លោកបន្ថែមថា សមត្ថកិច្ចខេត្តកំពង់ស្ពឺ កំពុងសហការជាមួយកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវរកទីតាំងដែលពួកគេស្នាក់នៅរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ដដែលនេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ក្រោយបញ្ចប់ការសួរនាំជនជាតិចិនទាំង៦នាក់នេះ ត្រូវបានបញ្ជូនទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ ដែលមានទីតាំងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺជាបណ្ដោះអាសន្នសិន រង់ចាំលទ្ធផលពីខាងសុខាភិបាល៕


Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...