ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន២៣នាក់ថែមទៀត
ដោយ Heng  ថ្ងៃទី 5 March, 2021  ម៉ោង 01:11 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសពីការ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍នៃ ព្រឹត្តិការណ៍២០កុម្ភៈ ចំនួន ២៣នាក់ថែមទៀត ខណៈអ្នកជំងឺ៥នាក់បានជាស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

អ្នកជំងឺកូវីដ១៩ទាំង២៣នាក់ មានជនជាតិខ្មែរចំនួន១០នាក់, ជនជាតិចិន១១នាក់, ជនជាតិសង្ហបុរីម្នាក់ និងជនជាតិឥណ្ឌូនេស៉ីម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង និងកណ្តាល។

ចំណែកអ្នកជាសះស្បើយចំនួន៥នាក់វិញ គឺមាន៣នាក់ជាជនជាតិខ្មែរ ជនជាតិចិន និងជនជាតិឆេក ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និង២នាក់ផ្សេងទៀត ជាជនជាតិចិនដែលឆ្លងក្នុង «៊ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមម៉ោង៧ និង០០នាទី ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៤២នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...