
(ភ្នំពេញ)៖ រថយន្តកុងតឺន័រ ប្រភេទសណ្ដោង មួយគ្រឿងកំពុងបេីកបរតាមដងផ្លូវស្រាប់តែរេចង្កូតនៅផ្នែកខាងឆ្វេងចំណែកផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តព្រូសបណ្តាលឱ្យធ្លាក់ចូលប្រឡាយទឹក។ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅផ្លូវបេតុងវត្តព្រៃស្ពឺ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-6638 បើកតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ពណ៌សឆ្នូតក្រហម ពាក់ស្លាកលេខភ្នំពេញ3C-4451 បើកបញ្ច្រាសទិសគ្នាហេីយបានដាច់រ៉ូទីលចង្កូតក៏រេមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តព្រូស បណ្តាលឲ្យរថយន្តព្រូសធ្លាក់ចូលប្រឡាយរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុដោយភាគីខាងរថយន្តកុងតឺន័រព្រមទទួលកំហុសក៏ចេញថ្លៃជួសជុលទៅឱ្យភាគីរថយន្តព្រូសដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕