រថយន្តដឹកប្រេងសាំងបុកគ្នាជាមួយរថយន្តដឹកដី ស្លាប់១ រងរបួស ៣នាក់
ដោយ Heng  ថ្ងៃទី 1 March, 2021  ម៉ោង 05:33 | សន្តិសុខ​សង្គម

(ខេត្តសៀមរាប)៖ រថយន្តធុនធ្ងន់ទីគ្រឿងបុកគ្នា រងការខូចខាតយ៉ាងដំណំ នឹងបណ្ដាលឱ្យមនុស្ស១នាក់ស្លាប់ និងរបួស៣នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់នេះបានកើតឡើង កាលពីវេលាម៉ោង ៤ និង៤០ នាទីរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ម្សិលមិញនេះ ស្ថិតលើផ្លូវជាតិលេខ៦ ភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង​ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកសាំងក្រុមហ៊ុនមួយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-1331។ ចំណែករថយន្ត ដឹកជី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5880។

មនុស្សរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះស្លាប់ម្នាក់ រងរបួស ៣នាក់ រួមមាន៖ ១-ឈ្មោះ តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់) មានទីលំនៅរាជធានីភ្នំពេញ អ្នកបើកបររថយន្តដឹកសាំង។
២-ឈ្មោះ ហង់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ អ្នកបើកបររថយន្តដឹកដី (របួសធ្ងន់) ទីលំនៅភូមិទះលព្រហា ឃុំជ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
៣-ឈ្មោះ លឹម ប៊ុនធី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល។
៤-ឈ្មោះ សៀវ ឡុង ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅរាជធានីភ្នំពេញ របួសស្រាល។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...