
រថយន្តសណ្តោងរ៉ឺមក ដឹកស៊ីម៉ងត៍ ចុះចំណោតជាន់ហ្វ្រាំងមិនស៊ី រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ
(ខេត្តកោះកុង)៖ រថយន្តដឹកស៊ីម៉ងត៍ ចុះចំណោតជាន់ហ្វ្រាំងមិនស៊ីបួងចង្កូតទម្លាក់ផ្លូវ ក្រឡាប់ធ្លាក់ផ្លូវ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤មនិង៣០នាទីល្ងាចថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤៨ ចំណុចចំណោតតាតៃ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។
រថយន្តរងគ្រោះម៉ាក CONCH ប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ពណ៌ស ក្បាលរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 3E-4607 និងរ៉ឺម៉កសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 4A-5220 ដឹកស៊ីម៉ងត៍ បើកបរទិសដៅពីភ្នំពេញទៅទីរួមខេត្តកោះកុង អ្នកបើកបរឈ្មោះ ពៅ ពន្លឺ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់បាក់ជើងខាងស្តាំ។
ក្រោយកើតហេតុសមត្ថកិច្ចបានជួយសង្រ្គោះអ្នករបួស និងបញ្ជូនតាមរថយន្តសង្រ្គោះទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងចំណែករថយន្តខូចខាតធ្ងន់៕
Loading...
loading...