ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤០នាក់ ក្នុងនោះ៣៨នាក់ ជាករណីឆ្លងសហគមន៍ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ
ដោយ Heng  ថ្ងៃទី 24 February, 2021  ម៉ោង 01:30 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤០នាក់ថ្មីទៀត ដែលក្នុងនោះមាន៣៨នាក់ជាករណីឆ្លងសហគមន៍ក្នុង ព្រឹត្តិការណ៍២០កុម្ភៈ និង២នាក់ជាករណីនាំចូលពីក្រៅប្រទេស។

អ្នកជំងឺដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង៣៨នាក់ ក្នុងនោះមានជនជាតិចិន៣៥នាក់ ជនជាតិវៀតណាម២នាក់ និងជនជាតិខ្មែរម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេស រកឃើញឆ្លងកូវីដ១៩ ទាំង២នាក់ គឺជាជនជាតិចិន នៅខេត្តព្រះសីហនុ។

ជាមួយគ្នានេះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺម្នាក់ផងដែរ គឺជាបុរសជនជាតិខ្មែរ ដែលស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អ្នកធ្វើដំណើរមកពីប្រទេសគុយវ៉ែត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...