
បើកបររថយន្តកែច្នៃដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ប្រឡាយ បណា្តលឱ្យស្លាប់អ្នកបើកបរ
ដោយ
Heng ថ្ងៃទី
18 February, 2021 ម៉ោង
01:17 |
សន្តិសុខសង្គម
(ខេត្តប៉ៃលិន)៖ រថយន្តកែច្នៃបោះពួយលឿនពេកដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ប្រឡាយ ស្លាប់អ្នកបើកបរ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង២០នាទី ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ចំនុចលើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរឈ្មោះ យ៉ុង យ៉េង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរក្នុងទិសដៅពីពីកើតទៅលិចស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះបណ្ដាលមកពីអ្នកបើកបរបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នយានយន្តកែច្នៃខុសបច្ចេកទេសបានដាច់ហ្វ្រាំង៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
