ស្ពានឆ្លងទន្លេ (ក្រូចឆ្មារ-ស្ទឹងត្រង់) សង់​រួចជាង ៩៦ ភាគរយ ដាក់​ឲ្យប្រើប្រាស់​មុន​ចូលឆ្នាំខ្មែរ
ដោយ Heng  ថ្ងៃទី 17 February, 2021  ម៉ោង 02:39 | សន្តិសុខ​សង្គម

គម្រោងសាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ប្រវែង ១,១៣១ម៉ែត្រ ស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ​ត​ភ្ជាប់​ទៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលចំណាយ​ថវិកា​សរុប​ជិត ៥៧លាន​ដុល្លារ​អាម៉េរិក ត្រូវរំពឹងថានឹងសម្ពោធដាក់ឱ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ​។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ក្នុងពេលថ្មីៗនេះថា៖ «គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ក្រូចឆ្មារ-ស្ទឹងត្រង់) ប្រវែង១,១៣១ម៉ែត្រ សម្រេចបាន៩៦,៤៩% ហើយនឹងអាចសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។»

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តថា ស្ពាននេះនៅពេលខាងមុខនឹងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញ និង​ការធ្វើដំណើ​ររបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលរស់នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិចទន្លេមេគង្គ។ ម្យ៉ាងទៀត ស្ពាននេះនឹងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ។

គួរបញ្ជាក់ថា គម្រោងសាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គនេះត្រូវបានសាងសង់ឡើងចាប់ពី​ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ​ក្រុមហ៊ុន Shanghai Construction Group ។ ស្ពាននេះជា​ប្រភេទ​ស្ពានបេតុង​សរសៃដែកដែលមាន​ទទឹង ១៣,៥០ម៉ែត្រ និងប្រវែង​១,១៣១ម៉ែត្រ ដោយចំណាយ​ថវិកា​សរុប​ជិត ៥៧លាន​ដុល្លារ​សហរដ្ឋអាម៉េរិក៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...