រថយន្តកូរ៉េដឹកអេតចាយ ផ្ទុកលើសចំណុះ ក្រឡាប់ផ្ងារជើង
ដោយ Heng  ថ្ងៃទី 16 February, 2021  ម៉ោង 01:13 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តមួយគ្រឿង ដឹកអេតចាយពេញប្រៀប បើកដល់ចំណុចផ្លូវកំពុងស្ថាបនា រថយន្តយោលឃ្លីងឃ្លោង បានក្រឡាប់ផ្ងារជើង។
ករណីរនេះ បានកើតឡើងវេលាម៉ោង ៧ និង០០ នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១នៅចំណុចផ្លូវបំបែក និងកន្លែងដែលកំពុងស្ថាបនាផ្លូវ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣កែង និងផ្លូវច្រកចូលសាលាសុវណ្ណភូមិ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តកូរ៉េ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-1330 ដែលដឹកសម្ភារ:អេតចាយ ពេញទាំងទ្រុងរថយន្ត បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចេញពីផ្លូវបេតុងក្នុងភូមិឡើងទៅផ្លូវជាតិលេខ៣ រហូតមកដល់ចំណុចកើតហេតុដោយសារផ្លូវកំពុងតែស្ថាបនាម្ខាងខ្ពស់ម្ខាងទាប ដោយទម្ងន់ផ្ទុកលើសចំណុះ បណ្តាលឱ្យផ្អៀងកង់ក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងដោយឃើញថា ពុំមានប៉ះពាល់ដលើទ្រព្យសម្បត្តិរដ្ឋ និងសារធារណ: ទើបឲ្យម្ចាស់រថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...