បើករថយន្តបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវក្រឡាប់ផ្ងារជើង
ដោយ Heng  ថ្ងៃទី 10 February, 2021  ម៉ោង 01:05 | សន្តិសុខ​សង្គម

(​ភ្នំពេញ) ៖ បើកលឿនពេកបាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែ​កទ្រូង​ផ្លូវពេញទំហឹង ក្រឡាប់​ផ្ងារ​ជើជើង តែសំណាងល្អ​មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​។​ ​ហេតុ​ការ​ការណ៍​ភ្ញាក់ផ្អើល​នេះបានកើ​តឡើង​នៅ​ម៉ោង៣​និង​១០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​ទី១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរស​ម្នម្នាក់បើករថយន ម៉ាក ផ​ច ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2BA-1911 រួមដំណើរជាមួយនារី​ពីរ​នាក់​តាមបណ្តោយផ្លូវលេខ២១៧ ក្នុង​ល្ល្បឿលឿន​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​​ត្រង់​ផ្លូវបំបែក​ចូល​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹងមានជ័យក៏បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង​បណ្ដាលឱ្យក្រឡាប់​ផ្ងារជើង ​តែ​សំណាងល្អ​មិន​បបង្កឱ្យមានម្នាក់​រងរបួស​នោះទេ ។

​ក្រក្រោយកើតហេតុសមត្ថកិច្ច​ជំនាញ​ចរាចរណ៍ចុះមក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...