
(ភ្នំពេញ) ៖ បុរសម្នាក់បានបើករថយន្ត RAV4លឿនជ្រុលទៅ បុករថយន្តដឹកដីពីក្រោយពេញបណ្ដាលខូចខាតមួយកំណាត់មុខ ។ នៃគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងជាង២សៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅលើស្ពានលីយ៉ុងផាត់ ប៉ែកខាងកើត ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តគ្រឿង ២គ្រឿងបើកបរស្របទិសគ្នា ពីកើតទៅលិច រថយន្តដឹកដីធុនធំពណ៌ខៀវ ពាក់ស្លាកលេខកំពងចាម 3A-0244 បើកបើកពីមុខបានជួបវាក់ជាមួយរថយន្តមួយគ្រឿងទៀតជាន់ហ្វ្រាំងទាំងបង្ខំ ធ្វើឱ្យរថយន្ត RAV4 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2C-4142 ដែលធ្វើដំណើរ ២នាក់ឪពុក ថាមកឲ្យ និងកកូនបានជ្រុលទៅបុករថយន្តដឹកដីពីក្រោយពេញទំហឹង បណបណ្ដាឱ្យរថយន្តRAV4 រួញមួយកំណាត់មុខ។
បន្ទាប់ពីកើតហេតុភាគីទាំងពីរបានសម្របសម្រួលគ្នា ដោយខាងរថយន្តRAV4 សុំទៅខាងរថយន្តដឹកដីឱ្យជួយចេញថ្លៃដឹករថយន្តយកទៅជួសជុល ទើបភាគីរថយន្តដឹកដីជួយចេញ ៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕