
ថ្នាំញៀនជាង៤០០គីឡូតិ៍ក្រាម ជនអនាមិកយកទៅប្លុងចោលនៅលើកោះពូលូវៃ
(ខេត្តព្រះសីហនុ)៖ ថ្នាំញៀនប្រភេទ Ketamine ចំនួន៤៦៥ កញ្ចប់ ទម្ងន់ប្រមាណជាង៤០០គីឡូក្រាម ត្រូវបានកងទព័ជើងទឹកនៅការពារកោះពូលូវៃបានប្រទះ ឃើញជនអនាមិកយកមកដាក់ប្លុងចោលនៅក្បែរកោះ កាលពីថ្ងៃទី0៦ ខែកុម្ភៈ ឆ្នាំ២០២១ ។
បើតាមការបញ្ជាក់ពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រឱ្យដឹងថា មានជនអនាមិកបានយកថ្នាំញៀនដែលមានទម្ងន់ខាងលើយកមកដាក់ប្លុងចោលនៅក្បែរកោះពូលូវ៉ៃ ។ ក្រោយប្រមូលយកបានថ្នាំញៀនខាងលើបានប្រគល់ជូនមកកម្លាំងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលំហសមុទ្រនៅព្រឹកថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
ប្រភពបានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងសហការត្រួតពិនិត្យ និងបន្តចាត់ការតាមជំនាញ និងនិតិវិធីច្បាប់៕
Loading...
loading...