បើករថយន្តធ្លាក់ផ្លូវក្រឡាប់ធ្លាក់ផ្លូវរងការខូចខាត
ដោយ Heng  ថ្ងៃទី 31 January, 2021  ម៉ោង 02:52 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ រថយន្តមួយគ្រឿងម្ចាស់បើកបរខ្វះការប្រុងប្រយ័ត្ន ខណៈចុះពីលើស្ពានបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចគល់ស្ពាន ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តជួបគ្រោះដ្នាក់ចរាចរណ៍ខាងលើ ម៉ាក Ford Raptor ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ -4768 បើកបរដោយបុរសម្នាក់ ។

ប្រភពបានបញ្ជាក់ឲ្យដឹងថា រថយន្តបានបើកតាមបណ្តោយផ្លូវពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានជ្រុលធ្លាក់ផ្លូវ បណ្តាលឱ្យក្រឡាប់រងការខូចខាតតែម្តង។ តែក្នុងហេតុការណ៍នេះ មិនមានមនុស្សរងរបួសនោះទេ ។ ម្ចាស់រថយន្តបានហៅរថយន្តមកស្ទូចយកទៅជួសជុល ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...