
(ភ្នំពេញ) ៖រថយន្តស៊េរីទំនើបម៉ាកPORSCHE មួយគ្រឿងបានបុកគ្នាជាមួយរថយន្តម៉ាក Toyota Prius ត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ០១ និង ៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៦៦ កែងផ្លូវ៣៣៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តស៊េរីទំនើបម៉ាក PORSCHE មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-5005 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចផ្លូវបែកជាបួនបានជ្រុលទៅបុកជាមួយរថយន្ត Toyota Prius មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AX-0124 ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៣៥ទិសដៅពីកើតទៅលិច ចំពីចំហៀងរថយន្តPrius ផ្នែកខាងស្ដាំពេញ។ ហើយរថយន្តម៉ាក PORSCHE បានបន្តទៅបុកនឹងបង្គោលភ្លើងថ្មពេញទំហឹងទៀតធ្វើឲ្យខូចខាតផ្នែកខាងមុខ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕