ម៉ូតូ៣គ្រឿងបើកបុកគ្នាបណ្តាលឱ្យរបួសធ្ងន់ស្រាលក្មេងប្រុសស្រី៣នាក់
ដោយ Heng  ថ្ងៃទី 20 January, 2021  ម៉ោង 01:26 | សន្តិសុខ​សង្គម

(ខេត្តស្វាយរៀង)៖ ម៉ូតូ ៣គ្រឿងបើកបរបញ្ច្រាស់ទិសគ្នាបានបុកគ្នាបណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន ៣នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ២ និង៥០នាទី រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១៣ នៅចំណុចភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម៉ូតូដែលបង្កហេតុបើកបរដោយឈ្មោះញែម នៀត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សរស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FP-៣៦០៩។

ចំណែកភាគីម្ខាងទៀតមានឈ្មោះយ៉ន រ៉ូសា អាយុ១៥ឆ្នាំ រស់នៅភូមិម្រះព្រៅ ឃុំត្រពាំងស្ដៅ ស្រុករមាសហែកខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១HQ-០៥៩២ ខូចខាតទាំងស្រុង។

អ្នករងរបួសធ្ងន់មានឈ្មោះ ឯក សម្បត្តិ អាយុ១៧ឆ្នាំ រស់នៅភូមិអំពិលថ្មីឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជិះម៉ូតូម៉ាកKRពាក់ស្លាកលេខកណ្ដាល១AE-៣០៦៨។

ប្រភពបានឱ្យដឹងថា ក្មេងស្រីសិស្សសាលា ឈ្មោះយ៉ន រ៉ូសា បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា C១២៥ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FP-៣៦០៩ ក្នុងទិសដៅពីជើងទៅត្បូងខ្វះការប្រុងប្រយ័ត្នស្រាប់តែទៅបុកក្មេងប្រុសម្នាក់ដែលជិះម៉ូតូឆ្លងផ្លូវបញ្ច្រាសគ្នា ម៉ាកហុងដាស្គូពីពណ៌សពាក់ស្លាកលេខភ្នំពេញ១HQ-០៥៩២។ បន្ទាប់មកមានក្មេងប្រុសផ្សេងទៀតបានជិះម៉ូតូម៉ាក KRពាក់ស្លាកលេខកណ្ដាល១AE-៣០៦៨ ក្នុងទិសដៅបញ្ច្រាសគ្នាក៏បុកម៉ូតូទាំង២គ្រឿងពេញទំហឹងបង្កឱ្យរងរបួសធ្ងន់ស្រាល ៣នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងរបួសទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។
ហើយនាំយកម៉ូតូទាំង៣គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកំពង់អំពិល៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...