រដ្ឋបាលក្រុងព្រះសីហនុ ចុះរៀបចំសណ្ដាប់តាមចិញ្ចើមផ្លូវសាធារណ:
ដោយ Heng  ថ្ងៃទី 16 January, 2021  ម៉ោង 03:07 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អាជ្ញាធរក្រុងព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវសាធារណ:ក្នុងភូមិសាស្រ្តសង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋអាជីវករមួយចំនួនបានយកចំណីផ្លូវប្រកបរបរលក់ដូរដាក់ទំនិញ និងធ្វើចំណតរថយន្ត ដែលបានបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់សណ្ដាប់ធ្នាប់សាធារណ:។

លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ និងមន្ត្រីក្នុងជួរគណ:ភិបាលក្រុងព្រះសីហនុ ដែលបានចុះដឹកនាំការងារនោះបានឱ្យដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់រុះរើកន្លែងលក់ដូរនៅតាមចិញ្ចើមផ្លូវដែលប្រជាពលរដ្ឋបានលក់ដូរនេះ បានអប់រំដោយដាក់កំហិតដល់ អាជីវករលក់ដូរមួយចំនួននៅតាមដងផ្លូវសាធារណ: ឱ្យបញ្ឈប់ប្រើចិញ្ចើមផ្លូវសាធារណៈប្រយោជន៍បុគ្គលធ្វើឲ្យខូចសោភ័ណភាពក្រុង។ ហើយនេះក៏ជាថ្ងៃឱសានវាទផងដែរ។

នៅគ្រាចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់លើចិញ្ចើមផ្លូវនោះ សមត្ថកិច្ចបានព្រមានទុកជាមុនថា បើកម្លាំងចុះរុរើ សមត្ថកិច្ចពុំទទួលខុសត្រូវចំពោះការខូចខាតសម្ភារ: ឡើយ វាក៏ត្រូវចាប់ផាកពិន័យ និងផ្អាកការធ្វើអាជីវកម្មប្រសិនបើមានធ្វើឲ្យខូចសណ្ដាប់ធ្នាប់និងសោភ័ណភាពក្រុងទៀតនោះ។ ខណៈចុះចុះរៀបចំសណ្ដាប់ធ្នាប់នាពេលនេះ ក្រុមការងារបាននាំយកម៉ូតូ និងសម្ភារ:មួយចំនួនយកទៅរក្សាទុកនៅឯសាលាក្រុងព្រះសីហនុផងដែរ ។

ជាទូទៅមុនអាជ្ញាធរក្រុងចុះរៀបចំសណ្ដាប់ធ្នាប់គេសង្កេតឃើញ នៅលើចិញ្ចើមផ្លូវបច្ចុប្បន្ននេះ រួមមានការលក់ដូរ ការដាក់ស្លាកយីហោ ការដាក់ថូរផ្កា ការគរគំនរសំណង់ ដាក់សម្រាម ការចតរថយន្តគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ និងការហាលសំលៀកបំពាក់អនាធិបតេយ្យជាដើម៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...