
(ភ្នំពេញ) ៖ រថយន្តហាយឡេនឌ័រមួយគ្រឿងបេីកឆ្លងផ្លូវ ត្រូវរថយន្ត Toyota Prius បុកពីចំហៀងឲ្យរងការខូចខាតទាំងសងខាង តែកុំបង្កឱ្យមានអ្នករងរបួសទេ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-3608 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក Toyota ហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-5565 ដែលបើកតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនល្មមដូចគ្នា ត្រូវរថយន្តToyota Prius បុកពីចំហៀងរថយន្តហាយឡេនឌ័រពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡេនឌ័រខ្ទាតទៅបុកបង្គោលភ្លេីងមួយដេីមបាក់ដួលដល់ដីង។ ចំណែករថយន្តម៉ាកToyota Prius មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកបង្គោលបង្ហាញផ្លូវបាក់អស់មួយដេីមទៀតដែរ និងបណ្តាលឱ្យរងការខូចខាតដូចគ្នា តែគ្មានអ្នករបួស ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញចរាចរណ៍ខណ្ឌ៧មករា បានសហការគ្នាចុះមកធ្វេីការវាស់វែងនិងប្រគល់រថយន្តទាំង២គ្រឿងនេះទៅឱ្យកម្លាំងជំនាញចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីយកទៅរក្សាទុ៕