រថយន្តព្រូសបុករថយន្ត LEXUS 470 នៅចំណុចផ្លូវបំបែកជាបួន
ដោយ Heng  ថ្ងៃទី 13 January, 2021  ម៉ោង 01:33 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖​ បុរសម្នាក់ជាជនជាតិខ្មែរបេីករថយន្តToyota Prius បានបុករថយន្តLEXUS LX470 កំពុងបើកឆ្លងផ្លូវ ចចំហៀងពេញទំហឹងតែមិនមានអ្នករបួសទេ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០នាទីយប់​ ថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២១​ នៅតាមបណ្ដោយផ្លូវ៣៦០​ កែងផ្លូវ៥៧​ ក្នុងសង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

​ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2BI-9507 បេីកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៦០​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ មកដល់ផ្លូវបំបែកចំណុចកេីតហេតុក៏មានរថយន្ត​ LEXUS LX470​ ពណ៌សំបកឪឡឹក​ ពាក់ស្លាកលេខ​ កណ្ដាល​ 2A-0384 បើកបរដោយបុរសម្នាក់ជនជាតិចិនធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥៧ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនហេីយឆ្លងផ្លូវកាត់ពីមុខរថយន្តព្រូស ក៏ត្រូវរថយន្តព្រូសបុកពីចំហៀងទ្វារខាងឆ្វេងបណ្ដាលឲ្យខូចខាតតិចតួច​ ចំណែករថយន្ត Toyota Prius បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ហើយមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ ។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជេីងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីធ្វេីការវាស់វែងយករថយន្តទាំង២ទៅរក្សាទុក​ ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...