
(ភ្នំពេញ)៖ បុរសជាជនជាតិចិន បានបើករថយន្ត យ៉ាងលឿន ជ្រុលទៅប៉ះនឹងរថយន្ត មួយគ្រឿងទៀត មិនចុះដោះស្រាយ តែបែរជាបានព្យាយាម បើករត់លឿនបានរេចង្កូត ទៅបុកស្លាកសញ្ញា បាក់អស់១ ដើម បណ្ដាលឱ្យក្រឡាប់ផ្ងារជើងឡើងលើ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅម៉ោងជិត ៣ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយ ផ្លូវណតប៊្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិចិនម្នាក់ បើករថយន្តម៉ាក ហុងដា ស៊ី អ វី (Honda CRV) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-0027 ធ្វើដំណើរតាមបណ្តោយផ្លូវ ណតប៊្រីត ក្នុងទិសដៅពីខាងជើង មកខាងត្បូង បានជ្រុលទៅប៉ះនឹងរថយន្តតូយ៉ូតា ព្រូស មិនស្គាល់ស្លាកលេខ រួចបន្តបើករត់ បានរេចង្កូត ទៅបុកបង្គោលដាក់ស្លាកសញ្ញា បណ្តាលឱ្យបាក់អស់ ១ដើម ហើយរថយន្តក្រឡាប់ផ្ងារជើង។ ចំណែកអ្នកបើកបរ បានរត់គេចខ្លួន ៕