រថយន្តបែនដឹកដីដាច់ហ្វ្រាំងបុករះម៉ូតូ រថយន្ត និងផ្ទះប្រជាពលរដ្ឋ
ដោយ Heng  ថ្ងៃទី 6 January, 2021  ម៉ោង 01:00 | សន្តិសុខ​សង្គម

(ភ្នំពេញ) ៖ រថយន្តដឹកដីបើក ខណៈគ្រប់គ្រងលែងបាន បានបុករះរថយន្តម៉ូតូផ្ទះបង្កការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង១០នាទីរសៀល​ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅច្រកចូលវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-7419 តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចខ្លោងទ្វារវត្តសន្សំកុសល ក៏បត់ស្តាំចូលតាមបណ្តោយផ្លូវបេតុង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើសង្ស័យថារថយន្តបែនដឹកដីនោះដាច់ហ្វ្រ័ងបានជ្រុលទៅបុករះម៉ូតូ និងរថយន្តដែលគេចតទុកនៅខាងមុខផ្ទះយ៉ាងពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅបុកទូធ្វើសោចូលផ្ទះមួយតង់ទៀត បណ្តាលឱ្យម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IA-6730 រងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តម៉ាក KIAមួយគ្រឿងទៀតរងការខូចខាតបែកស្តុបក្រោយខាងស្តាំ។ ក្រៅពីនោះបានបង្កឱ្យដូចស្លាកយីហោផ្ទះ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឱ្យមាននរណាម្នាក់រងបួសនោះទេ។

​សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញបានចុះមកដល់ហើយធ្វើការវាស់វែង និងសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ រួចឱ្យភាគីតៃកុងរថយន្តបង្កសម្របសម្រួលគ្នាជាមួយភាគីជនរងគ្រោះ ដោយតៃកុងរថយន្តបង្កព្រមសងសំណងនិងជួសជុលឱ្យវិញទៅខាងភាគីជនរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...