
បុរសម្នាក់បានស្លាប់បន្ទាប់ពិបើកម៉ូតូលឿនបុករថយន្តធំ
(ខេត្តកំពង់ឆ្នាំង)៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូលឿនទៅបុករថយន្តហើយខ្ទាតចូលក្រោមកង់រថយន្តធំកាលពីម៉ោងជាង១១យប់ ថ្ងៃទី ២៦ខែ ធ្នូ នៅខាងមុខសាលាខេត្តកំពង់ឆ្នាំងក្នុងភូមិទី ១សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
នគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង រវាងម៉ូតូ ជិះក្នុងល្បឿនលឿននៅពេលយប់ជាន់ហ្វាងមិនជាប់បានបុកនឹងរថយន្តបណ្ដាលឱ្យម្ចាស់ម៉ូតូបានស្លាប់នៅក្រោមរថយន្តធំជាប់ជាមួយកង់រថយន្ត ។
ប្រភពបានឲ្យដឹងទៀតថា មធ្យោយោបាយទាំង២ធ្វើដំណើរខ្វែងទិសគ្នា រថយន្តម៉ាកហ៊ីណូពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A- 0007 បើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណន ក្រោយពេលកើតហេតុបានរត់គេខ្លួន។ដោយឡែកជនរងគ្រោះបើកម៉ូតូ ម៉ាកនិច ពណ៌ត្រួយចេកខ្ចី ពាក់ស្លាកលេខកំពង់ឆ្នាំង 1H-9397 ជនរងគ្រោះ ឈ្មោះ ទូចម៉េងលី ភអាយុ ២៣ឆ្នាំ រស់នៅឃុំស្វាយឃ្លាំង ខេត្តកំពង់ចាម ៕
Loading...
loading...