
(ភ្នំពេញ)៖ បុរសម្នាក់បានលោតចេញពីម៉ូតូទាំងភ័យរន្ធត់ខណៈកំពុងធ្វេីដំណេីរតាមដងផ្លូវត្រូវរថយន្តស្តារិចបេីកក្នុងល្បឿនលឿនបុកចំពីមុខពេញទំហឹងហេីយអូសចម្ងាយប្រហែល១គីឡូម៉ែតទេីបប្រជាពលរដ្ឋដេញចាប់បាន និងព្រួតវាយទ្រោមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាល៨ និង៤០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងកែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុង ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HE -3709 ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស្តារិចមួយគ្រឿង ពណ៌ទឹកប្រាក់ អត់ស្លាកលេខបើកបរដោយបុរសម្នាក់រួមដំណើរបុរសម្នាក់ទៀតទិសដៅពីជើងទៅត្បូង តាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ។លុះមកដល់ផ្លូវរថភ្លើងរថយន្តបានបត់មកខាងឆ្វេងដៃហើយក៏ជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ ចំណែកម្ចាស់រថយន្តមិនឈប់ធ្វើការដោះស្រាយជាមួយភាគីខាងម៉ូតូបែរជាបើករថយន្តទាំងម៉ូតូជាប់នៅក្រោមរថយន្តអូសជាង១គីឡូម៉ែត្រទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះនាំគ្នាជួយដេញឃាត់រថយន្តបង្កបានភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានយករថយន្តនិងម៉ូតូទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ក្រោមរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕