ស្លាប់៨នាក់ របួស ២នាក់ ដោយសាររថយន្ត ២គ្រឿងបើកបញ្ច្រាស់ទិសបុកគ្នាពេញទំហឹង
ដោយ Heng  ថ្ងៃទី 25 December, 2020  ម៉ោង 01:16 | សន្តិសុខ​សង្គម

(ខេត្តបាត់ដំបង)៖ មនុស្សប្រុស ស្រីចំនួន៨នាក់ បានស្លាប់ភ្លាមៗ និង ២នាក់រងរបួសធ្ងន់ ដោយសាររថយន្ត camry បុកជាមួយរថយន្តដឹកទឹកកកខណ:បើកបញ្ច្រាសទិសគ្នាចំពេញទំហឹង។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោងជាង ៩ និង០០នាទី យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅល់កំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា ដោយសារ ការបើកបរលឿនខ្វះការប្រុង​ប្រយ័ត្នក្នុងទិសដៅបញ្ច្រាសទិសគ្នាពី កើតទៅលិច បុកគ្នាពេញទំហឹង រវាងរថយន្តដឹកទឹកកក និងរថយន្តកាម៉ារីហើម ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ២A-០៣៧៧។

ប្រភពបានបញ្ជាក់ទៀតថា ភាគីខាងរថយន្តដឹកទឹកកកបានស្លាប់ម្នាក់​ ជាអ្នកបើកបរកៀបជាប់នៅក្នុងកាបីនរថយន្ត ចំណែកឯខាងរថយន្តកាម៉ារីរបួស២នាក់ និង ស្លាប់មនុស្សប្រុស ស្រីចំនួន ៧នាក់ មិនទាន់​ស្គាល់អត្ត​សញ្ញាណ។

សាកសពជនរងគ្រោះសមត្ថកិច្ចយកទៅតម្កល់នៅវត្តអូរតាគីរង់ចាំសាច់ញាតិមកទទួល៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...