រថយន្តដឹកស៊ីម៉ងត៍បើកវ៉ាឡើងវ៉ាជែង ជួបឧបសគ្គបួងចង្កូតធ្លាក់ប្រឡាយទឹកស្អុយ
ដោយ Heng  ថ្ងៃទី 19 December, 2020  ម៉ោង 01:01 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ រថយន្តដឹកស៊ីម៉ង់ត៍បើកឡើងវ៉ាជែងរថយន្តនៅពីមុខ ជ្រែកចូលចំងាយផ្លូវម្ខាងទៀយ ហើយវ៉ាក់អើរថយន្តនិងម៉ូតូមកចំពីមុខក៏បួងចង្កូតគេចរហូតធ្លាក់ប្រឡាយទឹកស្អុយ។ ហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង១១ និង២០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា គេបានឃេីញរថយន្តធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនCIMC​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ4A-8807 បេីកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏បានបើកវ៉ាជែងរថយន្តធុនធំនៅខាងមុខចូលចំណីផ្លូវនៅខាងទៀត ហើយខណៈនោះមានរថយន្ត និងម៉ូតូមកពីខាងមុខ ទេីបរថយន្តដឹកសុីម៉ងត៍នោះខំប្រឹងបើកគេចរហូតជ្រុលទៅធ្លាក់ក្នុងប្រឡាយទឹកស្អុយ ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ តែដោយសារមិនមានមនុស្សរងរបួស និងខូចខាតទ្រព្យសម្បត្តិអ្នកដទៃទេីបឱ្យម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...