ករណីពាក់ព័ន្ធការឆ្លង កូវីដ១៩ នៅកម្ពុជា និងពិភពលោក!
ដោយ Heng  ថ្ងៃទី 17 December, 2020  ម៉ោង 01:30 | សន្តិសុខ​សង្គម

រហូតដល់ម៉ោង​ ០៨ និង៣០​ ព្រឹក​ ថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២០​ សូមសុខាភិបាលកម្ពុជាពុំរកឃេីញករណីជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ១៩ នាំចូលថ្មី​ទេ តែជាសះស្បេីយចំនួន ៥នាក់ (ជនជាតិខ្មែរ​ទាំងអស់) ដូច្នេះចំនួនករណីជំងឺកូវីដ១៩សរុប ៣៦២នាក់ ​ដដែល​ ចំនួនសំរាកពេទ្យ​នៅសល់ ៣៨នាក់ និងចំនួនជាសះស្បេីយសរុបកេីនចំនួន ៣២៤នាក់ និង ស្លាប់គ្មាន​ ។

ដោយឡែកករណីឆ្លងកូវីដ១៩ នៅលើពិភពលោកគិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧៤,៥២៦,៨០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៦៥៥,០៤៤នាក់ និងជាសះស្បើយឡើងវិញ ៥២,៣៦៣,០១០នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...