បុរសម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តបើកបុកពីក្រោយស្លាប់ភ្លាមៗ
ដោយ Heng  ថ្ងៃទី 16 December, 2020  ម៉ោង 04:56 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ) ៖ រថយន្តមួយគ្រឿងបានបើកបុកបុរសម្នាក់កំពុងជិះម៉ូតូចាំពេលក្រោយបណ្ដាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុហើយរថយន្តបង្កបានបន្ថែមល្បឿនគេចបាត់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនា​ព្រឹក ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ២០៩-២១០ ស្ថិតនៅ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ។

​សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ដ ១​គ្រឿង មិន​ស្គាល់​ម៉ាក មាន​ទិសដៅ​ពី ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្ភ្នំពេញ បាន​បុក​ពីក្រោយ​ម៉ូតូ ម៉ាក HONDA WAVE ពណ៌​ក្រហម គ្មាន​ស្លាកលេខ បើកបរ ដោយ​បុរស​ឈ្មោះ កែវ វាសនា អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​បើកបរ​ម៉ូតូ ស្លាប់​នៅនឹងកន្លែង កើតហេតុ​ ជនរងគ្រោះមិនពាក់មួកសុវត្ថិភាពទេ ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្ក បាន​បើក​រត់គេច​បាត់ ។ រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ បាន​ត្រូវ​សមត្ថកិច្ច យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...