ឧត្តមសេនីយ៍ត្រីយោធាម្នាក់រងរបួសធ្ងន់បន្ទាប់ពីបើករថយន្តវ៉ាជែងជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើម
ដោយ Heng  ថ្ងៃទី 11 December, 2020  ម៉ោង 02:51 | សន្តិសុខ​សង្គម

(ខេត្តបន្ទាយមានជ័យ)៖ មន្ត្រីយោធាម្នាក់បើករថយន្តវ៉ាជែងជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឱ្យរងរបួសធ្ងន់កាលពីវេលា ម៉ោង៥មនិង៣០នាទី ល្ងាចថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍២ដើម ភូមិសុរិយាថ្មីឃុំកូបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជុំ សេដ្ឋា ជាមន្ត្រីយោធាមានឋានន្តរសក្កិជាឧត្តមសេ នីយ៍ត្រីមេបញ្ជាការរង និងជានាយសេនាធិការកងពលលេខ៥១ នៅខេត្តបន្ទាយមានជ័យ។

ប្រភពបញ្ជាក់ថា នៅមុនពេលកើតហេតុនោះ ជនរងគ្រោះបើកយន្តឃ្លុប ព៌ណត្រេអ៊ី ពាក់​ស្លាក​លេខ​ ខេមរៈ​ភូមិន្ទ​ 07 ,2-3405 បើកក្នុងល្បឿនលឿនពីទិសខាងកើតទៅលិច មកដល់កន្លែងកើតហេតុ រថយន្តបានឡើងជែងរថយន្ត១គ្រឿងក្នុងទិសស្របជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លេីងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល របស់ក្រុមហ៊ុនត្រេនមីសិន ឡាញ : CPTL បណ្តាលឱ្យបង្គោល១ដើមបាក់ដល់ដី ទ្រេតបង្គោលផ្សេងទៀត ។

ចំណែកអ្នកបើករថយន្តរងរបួសធ្ងន់ ហើយត្រូវបាននគរបាលបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី។ រីឯរថយន្តនាំទៅរក្សាទុកបណ្តោះអាសន្ននៅនគរបាលស្រុក ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...