រថយន្ដពេទ្យ ដឹកសំណាកអ្នកតេស្ដរកជំងឺកូវីដ-១៩ មកពីខេត្តព្រះសីហនុ បុកម៉ូតូសណ្ដោងរម៉ក
ដោយ Heng  ថ្ងៃទី 4 December, 2020  ម៉ោង 02:28 | សន្តិសុខ​សង្គម

(ខេត្តព្រះសីហនុ)៖ រថយន្ដពេទ្យ កំពុងដឹកសំណាកអ្នកធ្វើតេស្ដរកជំងឺកូវីដ-១៩ ចេញពីខេត្តព្រះសីហនុ សម្ដៅមករាជធានីភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក់កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១២១-១២២ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿង ពណ៌ស ពាកស្លាកលេខរដ្ឋ១២-២០៩១១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីព្រះសីហនុ ឆ្ពោះទៅភ្នំពេញ មកដល់ចំណុចកើត ហេតុខាងលើ បានបុកម៉ូតូសណ្តោងរ៉ឺម៉ក០១ គ្រឿងពីក្រោយ ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ រាម ទូច អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង មុខរបរលក់ផ្កា។

សមត្ថកិច្ចបានឱ្យដឹងទៀតថានៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្ដាលឱ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក់បានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះសំណាកអ្នកតេស្ដរកជំងឺកូវីដ-១៩នៅក្នុងរថយន្ដ មិនមានខូចខាត ឬបាត់បង់នោះទេ ហើយបានបញ្ជូនរាមរថយន្តសង្រ្គោះយកទៅបន្ត ប៉ាស្ទ័រនៅភ្នំពេញ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...