
(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវរថយន្តដឹកដីកៀររួចកិន បណបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង ២ និង១០នាទី រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ ២៧១ ទល់មុខស្ថានីយ៍បូមទឹក បឹងត្របែក ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា សពឈ្មោះ ប៊ុត សុភ័ក្រ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី នៅខេត្តព្រៃវែង ដែលជាស្រុកកំណើត។
ចំណែកតៃកុងរថយន្តបង្ក មានឈ្មោះ បឿង រ៉ាត់ អាយុ២៩ឆ្នាំ មានស្រុកកំណើត ននៅខេត្តកំពង់ស្ពឺបើករថយន្ដនីសាន់ ស្លាកលេខ 1k-1985 ក្រោយបង្កគ្រោះថ្នាក់ហើយបានគេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់បាន ទាំងតៃកុង និងរថយន្ដ។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូ ម៉ាក យ៉ាម៉ាហា ខ្យូប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6599 ជិះតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីបឹងទំពុន ឆ្ពោះទៅក្បាលថ្នល់ ។ លុះដល់ចំណុចកើតហេតុ មានរថយន្តដឹកដី ពណ៌ស មួយគ្រឿង បើកបរទន្ទឹមគ្នាស្របទិសនឹងម៉ូតូ ដែលបើកបរចន្លោះកណ្តាល បងបង្កឱ្យកៀរ រួចកិនជនរងគ្រោះ បែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង ចំណែករថយន្តបង្ក បានបើកគេចទៅក្បាលថ្នល់ ទើបប្រជាពលរដ្ឋ ឃាត់បាន។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ និងទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះមកវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ តាមច្បាប់ នៅពេលក្រោយ ៕