បើករថយន្តឡើងវ៉ាជ្រុលទៅបុកម៉ូតូស្លាប់ឪពុកម្តាយនិងកូនតូចមួយគ្រួសារ
ដោយ Heng  ថ្ងៃទី 8 October, 2020  ម៉ោង 07:02 | សន្តិសុខ​សង្គម

(ខេត្តក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តបុកជាមួយម៉ូតូខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបណ្ដាលឱ្យខាងម៉ូតូស្លាប់ចំនួន៣​នាក់​ ឪពុកម្ដាយនិងកូនតូច។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិ៧ ក្រចេះ-ស្ទឹងត្រែង នៅត្រង់ស្ពានតាកុតនៅភូមិ សង្គម ឃុំ​សណ្ដាន់ ស្រុក សំបូរ ខេត្តក្រចេះ​ កាលពីយប់ថ្ងៃទី៧ ខែតុលាឆ្នាំ២០២០។

​សសាក្សីបានឱ្យដឹងថា រថយន្តម៉ាកកាមរីស្វិតពណ៌ខៀវ បើកមកពីជើងទៅត្បូង បើកបរក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ ររថយន្តក៏វ៉ារថយន្តធំមួយគ្រឿងវ៉ាឆេ្វងដៃ បានជ្រុលទៅបុកនឹងម៉ូតូកំពុងបើកបរបញ្ចាស់ទៀតគ្នាពេញទំហឹង។

​មន្ត្រីនគរបាល​ស្រុក​សំបូរ​បានឱ្យដឹងថា អ្នកបើកបររថយន្ដបង្កឈ្មោះ ផល ដែន ភេទប្រុស អាយុ២៧ឆ្នាំរស់នៅភូមិដីសម្បទានកាកុដ ឃុំសំបុក ស្រុកចិត្របុរីខេត្តក្រចេះ បានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។ចំណែក​ជនរងគ្រោះ​អ្នកបើក​ម៉ូតូ​ឈ្មោះ​ សំរឿន ផល្លាភេទប្រុស អាយុ២៦ឆ្នាំ និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ចាន់ ឌឿន អាយុ១៩ឆ្នាំ និងកូនប្រុសអាយុ១ឆ្នាំ បានស្លាប់ទាំងបីនាក់។ អ្នកទាំង៣មានទីលំនៅ ភូមិ​ដារ ឃុំ​ដា ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ ។​

​ក្រោយពីកើតហេតុមន្ត្រីនគរបាលបានចុះវាស់វែងហើយនាំយករថយន្ដ និង​ម៉ូតូ ទៅរក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សំបូរ រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...