ជិះម៉ូតូដល់ចំណុចផ្លូវកោង កាច់ចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលរបង បាក់កស្លាប់ភ្លាមៗ
ដោយ Heng  ថ្ងៃទី 29 September, 2020  ម៉ោង 08:23 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ យុវជនម្នាក់ជិះម៉ូតូលឿនពេកដល់ផ្លូវកោងបត់មិនទាន់បានបុកបង្គោលរបងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ កាយ មករា ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរអ្នកមើលកាមេរ៉ា មានទីលំនៅ ភូមិទួលសាមកកំពូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូមួយគ្រឿង ម៉ាកXR ពាក់ស្លាកលេខ តាកែវ 1L- 1080 បើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវរាងកោង ប្រហែលជាកាច់ចង្កូតមិនទាន់ ទើបជ្រុលទៅបុកបង្គោលរបងផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲឱ្យស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចទើបប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...