អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២.២លាននាក់ ស្លាប់ជាង ៧៨ម៉ឺននាក់ និងជាសះស្បើយជាង ១៥លាននាក់!
ដោយ Heng  ថ្ងៃទី 19 August, 2020  ម៉ោង 08:07 | សន្តិសុខ​សង្គម, អន្តរជាតិ

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២២,២៩២,៨០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៨៣,៣៤៩នាក់ និងជាសះស្បើយឡើងវិញ ១៥,០៣៥,៥០១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៦៥៣,៥៣៤នាក់ ស្លាប់ចំនួន ១៧៤,៩៥១នាក់ និងជាសះស្បើយចំនួន ៣,០០៨,៧២៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៣,៤១១,៨៧២នាក់ ស្លាប់ចំនួន ១១០,០១៩នាក់ និងជាសះស្បើយ ២,៥៥៤,១៧៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ២,៧៦៦,៦២៦នាក់ ស្លាប់ ៥៣,០២៣នាក់ និងជាសះស្បើយ ២,០៣៦,៧០៣នាក់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...