ម៉ូតូ​បុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ប្រាំ​នាក់​រងរបួស​ធ្ងន់​ស្រាល​នៅ​ស្រុក​ភ្នំស្រួច​
ដោយ Heng  ថ្ងៃទី 18 August, 2020  ម៉ោង 10:34 | សន្តិសុខ​សង្គម

(ខេត្តកំពង់ស្ពឺ)៖ ម៉ូតូ២គ្រឿងបើកបុកគ្នាបណ្តាលឱ្យមនុស្សប្រាំនាក់រងរបួសធ្ងន់ស្រាល​។​ កាលនៃគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវក្រាលកៅស៊ូ លើខ្នងភ្នំគីរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ1M-7304 បុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា១២៥​ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1Z-4395 បើកបរ​ដោយ​ឈ្មោះ ម៉ាច លែ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ (​របួសស្រាល​)​។
​អ្នកជិះ​ពីក្រោយ ឈ្មោះ​សយ ស៊ី​ណាត​ភេទ​ស្រី អាយុ​១៧​ឆ្នាំ (​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង​)​ និង​ឈ្មោះ​ម៉ាច​-​កញ្ញា ភេទ​ស្រី​អាយុ​១៥​ឆ្នាំ (​របួសស្រាល​)​ទាំងបី​រស់នៅ​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ។​

ក្រោយពីកើតហេតុអ្នករងរបួសត្រូវបានមិត្តភក្តិ​ដឹកបញ្ជូន​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំពោះម៉ូតូទាំងពីរគ្រឿងបានយកមករក្សា​រក្សាទុក​នៅ​ប៉ុស្តិ៍​ចំបក់ ដើម្បី​ដោះស្រាយតាមនីតិវិធី៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...