(ខេត្តមណ្ឌលគិរី) ៖ មានមនុស្សស្លាប់០២នាក់ និងរងរបួស៨នាក់ ដោតសារគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធន់ធ្ងន់ម៉ាក់ហ៊ីយ៉ុនដាយ ពាក់ផ្លាកលេខភ្នំពេញ 3A–1631 ពណ៌ស កាលពីវេលាម៉ោង២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ ៧៦A ស្ថិតនៅភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ៖ ជនរងគ្រោះរួមមាន ៖ ទី១-ឈ្មោះ ឃួន សុផាត ភេទប្រុស អាយុ ៤១ឆ្នាំ (ស្លាប់) និងទី២-ឈ្មោះ ជឿន ហុយ ភេទប្រុស អាយុ២០ឆ្នាំ(ស្លាប់) (អ្នកទាំងពីនាក់ខាងលើរស់នៅភូមិ ពុកឫស្សីលើ ឃុំពុកឫស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល) ។
ចំណែកឯអ្នករងរបួសរួមមាន ៖
១-ឈ្មោះ កន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ២-ឈ្មោះ គយ ធឺន ភេទស្រី អាយុ ៥៤ ជនជាតិខ្មែរ មុខរបរកសិករ ។ ៣-ឈ្មោះ ធែល គីមលី ភេទស្រី អាយុ៥១ ជនជាតិខ្មែរ មុខរបរកសិករ ។ ៤-ឈ្មោះ បូរ ណារិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ធ្ងន់) ។
៥-ឈ្មោះ បូរ ផាន់ណា ភេទប្រុស អាយុ២៧ជនជាតិខ្មែរមុខរបរកសិករ (ធ្ងន់) ។ ៦-ឈ្មោះ ភូគ ធី អាយុ ៥៨ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់) ។
៧-ឈ្មោះ សៀង សុ ភា ភេទប្រុស អាយុ ៣៧ ជនជាតិខ្មែរ មុខរបរកសិករ (ធ្ងន់) ជនរងគ្រោះទាំង០៧នាក់ ខាងលើរស់នៅ ភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល)
៨-ដោតឡែកអ្នកបើកបរបានរត់គិចខ្លួនបាត់ក្រោយពេលកើតហេតុ ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានរថយន្តមណ្ឌលសុខ ភាពអូរអាមបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុបញ្ញា ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានទាក់ទងទៅគ្រួសារដើម្បីឱ្យមកទទួលយកទៅចាត់ ចែងធ្វើបុណ្យ៕