(ខេត្តកំពង់ឆ្នាំង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រោយពីបើករថយន្តលឿនទៅបុកនឹងរថយន្តធន់ធំដឹកទំនិញ១គ្រឿងចតស្ងៀមនៅលើចិញ្ចើមផ្លូវក្នុងទិសផ្ទុយគ្នាចំពិមុខពេញទំហឹងខណៈមេឃកំពុងភ្លៀង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោងជាង ១១យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨៦ និង ៨៧ ក្នុងភូមិសាស្ត្រភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប៉ូលីសចរាចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង រវាងរថយន្តម័រនីង MONING ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 2B-3546 បើកបរដោយឈ្មោះ មាស ច័ន្ទដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ជនរងគ្រោះបើកបរក្នុងទិសដៅពី ជេីងទៅត្បូង បើកបរមកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តធុនធំពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-8833 និង រ៉ឺម៉ក ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 4A-0852 ដែលជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនអក្សរ DN, អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់, ដែលកំពុងតែចតឈប់នៅជាប់នឹងចិញ្ចេីមផ្លូវពេលមេឃកំពុងភ្លៀង ក្នុងទិសដៅពីត្បូងទៅទិសជេីង ក្នុងដំណើរច្រាស់ទិសគ្នា ។
នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្ត MONING ឈ្មោះមាស ច័ន្ទដារ៉ា ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ទោះយ៉ាងណាករណីគ្រោះថ្នាក់នេះនគរបាលចរាចរណ៍បានបញ្ជាក់ថា ចំពោះមូលហេតុដោយ សារ រថយន្តធំម៉ាក ASIA GRANTO ឈប់ចតគ្មានភ្លេីងបំភ្លឺឬ គ្មានសញ្ញាសម្រាប់យានដទៃបានដឹង ។ ក្រោយពេលកើតហេតុមធ្យោបាយបង្ករទាំង២ ត្រូវបានប៉ូលីសចរាចរណ៍អូសយកទៅគ្រឿងរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង និងចាត់ការទៅតាមនិតិវិធីច្បាប់ ៕