(ភ្នំពេញ)៖ រថយន្តកុងតឺន័រមួយគ្រឿងដឹកអីវ៉ាន់ចេញពីផែឆ្លងផ្លូវបម្រុងបត់ឆ្វេង តត្រូវរថយន្ត ម៉ាស្តា masda កំពុងបើកក្នុងល្បឿនលឿនមកបុកចំពីចំហៀងខាងស្តាំបណ្តាលឱ្យរងការខូចខាត ។ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៩ និង ៤០នាទីយប់ ថ្ងៃសុក្រទី៧ ខែសីហា ២០២០ ត្រង់ចំណុចសាលាជម្ពូវ័ន្ត តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងកើតហេតុបានឱ្៦ដឹងថា មុនពេលកើតរថយន្តកុងតឺន័រមួយគ្រឿងបើកបរម្នាក់ឯង ដែលពាក់ស្លាកលេខ ព្រះសីហនុ 3-A0743 ធ្វើដំណើរចេញពីផែក្នុងទិសដៅពី លិចទៅកើត រួចបួងចង្កូតបត់ឆ្វេង បម្បម្រុងឡើងទៅទិសខាងខេត្តព្រះសីហនុ ហើយភ្លាមៗនោះដែរស្រាប់តែគេឃើញរថយន្ត masda ពណ៌ស មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2-AM 9393 បើកបដោយជនជាតិចិនធ្វើដំណើក្នុងទិសដៅពី ត្បូងមកជើង ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុជ្រុលទៅបុកពីចំហៀងខាងមុខរថយន្តកុងតឺន័រ បណ្តាលឲ្យខ្ទេចផ្ទៃខាងមុខទាំងស្រុង។ ក្នុងហេតុការណ៍នេះពុំមានអ្នករងរបួសទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នសហការជាមួយជំនាញចរាចរណ៍ចុះមកជួយសម្របសម្រួលតែអត់ត្រូវគ្នា ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយករថយន្ត២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕