ស្រីម្នាក់ជិះម៉ូតូទាំងស្រវឹងស្រា ដួលធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់ ​
ដោយ Heng  ថ្ងៃទី 4 August, 2020  ម៉ោង 11:55 | សន្តិសុខ​សង្គម

(ខេត្តតាកែវ)៖ ស្រ្តីម្នាក់ជិះម៉ូតូទាំងស្រវឹងស្រា បណ្តាលឱ្យដួលធ្លាក់ចូលទឹកប្រឡាយលង់ទឹកស្លាប់ នៅចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិ ព្រៃតាពង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩ និង០០នាទីយប់។

ជនរងគ្រោះឈ្មោះ ឡូ សុខលី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស បានបើកបរម៉ូតូម៉ាក ស្គុបពី ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1N-4778
ទិសពី កើតទៅលិច ដោយក្នុងស្ថានភាពស្រវឹងស្រា បានដួលខ្លួនឯង នៅលើខ្នងព្រែក ហើយអ្នកបើកបរខ្ទាតចូលក្នុងប្រឡាយទឹកជម្រៅប្រហែល២ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះស្លាប់។

សមត្ថកិច្ចមូលដ្ឋានបានពិនិត្យសាកសព ស្រ្តីរងគ្រោះ រួចបញ្ជាក់ថា ពិតជាដួលម៉ូតូដោយខ្លួនឯង បណ្តាលឱ្យស្លាប់ពិតប្រាកដមែន ហើយប្រគល់សពទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...