ក្រឡាបញ្ជីខេត្តកំពង់ធំម្នាក់ បើករថយន្តក្រឡាប់ធ្លាក់ចូលប្រឡាយទឹកស្លាប់
ដោយ Heng  ថ្ងៃទី 18 July, 2020  ម៉ោង 13:39 | សន្តិសុខ​សង្គម

(ខេត្តកំពង់ធំ)៖ ក្រឡាបញ្ជីុខេត្តកំពង់ធំម្នាក់ បានស្លាប់ភ្លាមៗ នៅក្នុងប្រឡាយទឹក ដោយសារបើករថយន្តម៉ាកកាមរីស្វិត តាមដងផ្លូវក្រាលគ្រោះក្រហម បានដាច់ការឡេក្រឡាប់ធ្លាក់ចូលប្រឡាយទឹក។ កាលពីវេលាម៉ោង១៩ និង២០ នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវគ្រួសក្រហម ចំណុចប្រឡាយទឹក ភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ រឹម សុខឡង ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន មុខរបរក្រឡាបញ្ជីខេត្តកំពង់ធំ បើកបររថយន្តម៉ាកកាមរីស្វិត កែច្នៃផ្លាកលេខ ច-៣៦៣៩ ភ.ព២ ទិសខាងកើត ឆ្ពោះទៅទិសលិច បានភ្លូកធ្លាក់ក្រោមផ្លូវបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ មូលហេតុរថយន្តដាច់ការឡេ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យនៅឯគេហដ្ឋាន៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...