បើករថយន្ត Ford Ranger តាមកំណាចស្រារេពេញផ្លូវ ហើយទៅបុក​រះ​រថយន្ត​៤​គ្រឿង​ និង​ទ្វារក្រុមហ៊ុនលក់សម្ភារៈសំណង់
ដោយ Heng  ថ្ងៃទី 18 July, 2020  ម៉ោង 12:09 | សន្តិសុខ​សង្គម

ភ្នំពេញ ៖ អ្នក​បើកបររថយន្តម្នាក់ស្រវឹងធ្លាក់ភ្នែកបានបើករេពេញផ្លូវ ​​រួចទៅបុក​រះ​រថយន្ត​ចត​ស្ងៀម​៣​គ្រឿង ​ហើយទីបញ្ចប់ទៅបុកទ្វារក្រុមហ៊ុនលក់សម្ភារៈសំណង់។ ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេាលពី​វេលា​ម៉ោង២៣​ និង៣០ នាទីយប់ ថ្ងៃ​សុក្រ​ ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២០​ ចំណុច​មុខ​ផ្ទះ​លេខ​១១ ដែលដែលមានយីហោ (​ក្រុមហ៊ុន​ម៉ា​សាល​អ៊ិន​វ៉ា​យ​រ៉ូ​ធេ​ក​)​ ផ្លូវ​១៧៤ ​ភូមិ​១៤ សង្កាត់​ផ្សារ​ថ្មី​៣ ​ខណ្ឌ​ដូនពេញ​។​

សមសមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ (ក្រោយបង្កហេតុបានរត់គេចខ្លួន) បើក​រថយន្ត Ford Ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-9378 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៧៤ ទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿនមកដល់ចំណុចកើតហេតុ ​ក៏​ជ្រុល​ចង្កូត​​បុក​រថយន្ត Lexus 570 ពាក់​ស្លាក​លេខ 2BB- 2899 ពេញទំហឹង ​រួច​ជ្រុល​បុក​រថយន្ត​៣​គ្រឿង​ទៀត មាន​ម៉ាក​រ៉ែ​ង​រ៉ូ​វ័រ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២S-៨៩៧៨​, ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​, និង​រថយន្ត​ប៉ា​ឡែ​ន​ ដែល​សរុប​៤​គ្រឿង​។ ចុងបញ្ចប់ទៅបុកទ្វារផ្ទះក្រុមហ៊ុនលក់សំណង់ ទើបទៅមុខលែងរួច។

បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មក​ដល់ ​រួច​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​មក​វាស់វែង​យក​រថយន្ត​ស្ទូច​មក​ស្ទូច​​រថយន្ត​ទាំង​៤​គ្រឿង​ មាន​ទាំង​រថយន្ត​បង្ក​ផង​នោះ​ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​រង់ចាំ​អ្នក​បង្ក​ចូល​ខ្លួន​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...