ចេញពីកម្មវិធីផ្ទះមិត្តភក្កិបោះពួយម៉ូតូលឿនរ៉េទៅបុកម៉ូតូកំពុងបើកបញ្ច្រាសទិសស្លាប់ខ្លួនឯងភ្លាមនឹងបង្កឲ្យភាគីម្ខាងទៀតរបួសធ្ងន់ពីរនាក់
ដោយ Heng  ថ្ងៃទី 6 July, 2020  ម៉ោង 08:47 | សន្តិសុខ​សង្គម

(ភ្នំពេញ​)៖ បុរសជាកម្មកររោងចក្រម្នាក់ចេញពីជប់លៀងផ្ទះមិត្តភក្កិបោះពួយម៉ូតូលឿនជ្រុលទៅបុកម៉ូតូកំពុងបើកបញ្ច្រាសទិសពេញទាំងអស់បណ្ដាលឱ្យដួលស្លាប់ខ្លួនឯងនឹងបង្កឲ្យភាគីម្ខាងទៀតរងរបួសធ្ងន់។ កាលពីវេលាម៉ោង១១យប់​ ថ្ងៃទី៤​ ខែកក្កដា​ ឆ្នាំ២០២០​ នៅចំណុចមុខអគ្គបញ្ជាការរដ្ឋានកងទ័ពជើងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិព្រៃបឹង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​។

ជនរងគ្រោះដែលស្លាប់ឈ្មោះផា វិបុល​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរ កម្មកររោងចក្រ​ ស្នាក់នៅខណ្ឌកំបូល។

មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកXR ពណ៌ក្រហម ពពាក់ស្លាកលេខភ្នំពេញ1BR- 8628 ធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចដែលទើប និងចេញពីកម្មវិធីមិត្តភក្តិ ខណៈមក ដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ ខ្មៅ​ ពាក់ស្លាកលេខត្បូងឃ្មុំ​ 1A-3062 ជិះគ្នា២នាក់ធ្វើដំណើរបញ្ច្រាស់ទិសគ្នា​ ពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូXR ស្លាប់នៅកន្លែងកើតហេតុនិងភាគីខាងម៉ូតូហុងដារងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានជំនាញចរាចរណ៍ផ្លូវគោករាជធានីធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...