ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ បង្ក្រាប២៨ករណី ឃាត់ខ្លួន៥៨នាក់
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាប ២៨ករណី ក្នុងនោះ ករណីប្រើប្រាស់១៣ករណី និងជួញដូរ១៥ករណី ឃាត់ខ្លួនជនសង្ស័យ៥៨នាក់។
របាយការណ៍ បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,៤៩០ករណី ឃាត់មនុស្ស៨,៨៦៤នាក់ (ស្រី៥៦៧នាក់)៕
Loading...
loading...