មរណភាព​តារា​សម្តែង ពីង រ៉ូ​ហ្សា ធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល
ដោយ Heng  ថ្ងៃទី 2 May, 2020  ម៉ោង 09:00 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ កញ្ញាពីង ​រ៉ូ​ហ្សា​ ដែល​ជាតារា​សម្តែង​និង​បង្ហាញ​ម៉ូត​ស៊ិច​ស៊ី​វ័យ​៣១​ឆ្នាំ​បានទទួល​មរណភាព​នៅ​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​នេះ​។​ការ​លាចាក​លោក​នេះ​បាន​បង្ក​ភាព​បង្ក​ការភ្ញាក់ផ្អើល​ដល់​មិត្ត​សិល្បៈ​ដូចគ្នា​។​មុននឹង​លា​ចែក​ឋាន​ តារា​ស្រី​រូបនេះ​បាន​បង្ហោះ​សារ​ថា​“​លា​ហើយ​ញាតិមិត្ត​បងប្អូន​ទាំងអស់គ្នា លា​ជា​រៀងរហូត​គ្មាន​ថ្ងៃ​ត្រលប់ (RIP) goodbye forever all beloved friends”​។​

​ដំណឹង​ទទួលមរណភាព​របស់​តារា​សម្តែង ពីង រ៉ូ​ហ្សា ត្រូវបាន​សមាគម​សិល្ប​ករ​ខ្មែរ​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​ និង​លោក​អ៊ឹម ​ជីវ៉ា​ ផ្សព្វផ្សាយ​ពី​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​នេះ​។​សព​របស់​នាង​ត្រូវបាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ពោធិចិនតុង​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។

មូលហេតុ​នៃ​មរណភាព​គឺ ដោយសារតែ​ស្ថានភាព​ជំងឺ​របស់​នាង​ធ្ងន់ធ្ងរ​ខ្លាំង​មិនអាច​ព្យាបាល​បាន​ នាង​មាន​ជំងឺ​ប្រចាំកាយ​ជាច្រើន​មុខ​ដូចជា​រលាក​តម្រងនោម ​ជំងឺសរសៃប្រសាទ​និង​ជំងឺថ្លើម ​ដែល​បង្ក​ឱ្យ​នាង​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​រហូតដល់​ទ​ទួល​មរណភាព​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។

​សូមបញ្ជាក់ថា កញ្ញា ពីង រ៉ូ​ហ្សា ជាស​មា​ជិ​ក្រុម​តារា​បង្ហាញ​ម៉ូត Cambodia Super Model ម្នាក់​ដែល​មហាជន​ចាប់អារម្មណ៍​ទាំង​រូប​សម្រស់​និង​សមត្ថភាព​ ហើយក៏​ធ្លាប់មាន​មុខតំណែង​ជា​ពិធី​ការិនី​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​។​ជាពិសេស​ទាំង​រូប​សម្រស់​និង​របៀប​រស់នៅ​ស៊ី​វិ​ល័យ​ជាមួយ​ភាព​សិច​ស៊ី​នោះ​ត្រូវបាន​អ្នកគាំទ្រ​ឬ​បុរសៗ​ជាច្រើន​ចាប់អារម្មណ៍​តាម​ស្រលាញ់​នាង​មិនចេះ​ឈប់​មិនចេះ​ឈរ​ឡើយ​។

តារា​បង្ហាញ​ម៉ូត​រូបនេះ​កំពុង​តែមាន​ប្រជាប្រិយភាព​ក្នុង​កម្មវិធី​កម្សាន្ត​និង​រក្សា​សម្រស់​របស់​គ្លីនិក​ផ្កាយ​ប្រាក់​ក្នុង​ម៉ោង​ទូរទស្សន៍​8HD​។​សម្រាប់​តារា​សិច​ស៊ី​រូបនេះ​បើ​និយាយ​លើ​ហ្វេ​ស​ប៊ុ​ក​វិញ​គឺ​និយម​បញ្ចេញ​ភាព​សិច​ស៊ី​ដែលមាន​ប្រុសៗ​ជាច្រើន​ដល់​ថ្នាក់​តាម​លង់​ស្រលាញ់​។​

ប៉ុន្តែ​នាង​មិន​ចាប់អារម្មណ៍​ឡើយ​ គិតតែ​រឿង​ការងារ​ប៉ុណ្ណោះ​។​សម្រាប់​ប្រជាប្រិយភាព​មួយទៀត​នោះ​នាង​ជា​អ្នកសិល្បៈ​ម្នាក់​ដែល​ចូលចិត្ត​ការងារ​សង្គម ចុះជួយ​និង​ចែក​អំណោយ​ជូន​អ្នកក្រីក្រ​អ្នក​ខ្វះខាត​ជាច្រើន​កន្លងមក​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...