នាយកប៉ុស្តិ៍នគរបាលព្រំដែនប៉ោយប៉ែត ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១លានរៀល រយៈពេល៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
ដោយ
Heng ថ្ងៃទី
6 April, 2020 ម៉ោង
08:36 |
ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ក្រៅតែពីបំពេញភារកិច្ចដឹកនាំកម្លាំងយ៉ាងម៉ឺងម៉ាត់អនុវត្តបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគcovid-19 ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន មិនភ្លេចទេការចូលរួមចំណែក កិច្ចការសង្គមផ្សេងៗទៀតក្នុងគោលដៅ សង្គ្រោះ ការពារ និងប្រយុទ្ធប្រឆាំង ជាមួយវីរុសដ៏កាចសាហាវនេះជាមួយរាជរដ្ឋាភិបាល៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
