(ភ្នំពេញ)៖ បើកបរបណ្ដើរចុចទូរស័ព្ទដើរលឿនគួរសម រវល់តែស្លុងអារម្មណ៍ទូរសព្ទរថយន្តរាយទៅបុកម៉ូតូកង់បីឥណ្ឌា Passapp ទំនងភ្ញាក់ បួងចង្កូតជ្រុលរថយន្តក្រឡាប់បះជើងម្ខាង។ ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣ខែមីនាឆ្នាំ២២០ នៅចំណុចផ្លូវលេខ១០១កែងផ្លូវលេខ២៦៦ ស្ថិតនៅសង្កាត់បឹងត្របែកខណ្ឌចំការមន។
ប្រភពនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុមានរ៉ឺម៉កកង់បី passapp ចំនួន៣គ្រឿងបានចតនៅចិញ្ចេីមផ្លូវ៤៦៦ ក្នុងទិសដៅពីត្បូងទៅជេីង ជារៀងរាល់ថ្ងៃ លុះមកដល់វេលាកតហេតុខាងលេីស្រាប់តែមានបុរសម្នាក់បេីករថយន្ត ម៉ាកកាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-9383 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៦៦ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន និងបេីកបរបណ្តេីរចុចទូរស័ព្ទបណ្តេីរ មិនប្រយ័ត្នក៏ជ្រុលទៅបុករ៉ឺម៉ក (passapp) រុញផ្ទប់គ្នាបណ្តាលឱ្យរងការខូចខាតចំណែករថយន្តបង្កក្រឡាប់ផ្ងារជេីងម្ខាង សំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុ និងធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅធិការនគរបាលខណ្ឌចំការមនរងចាំដោះស្រាយតាមច្បាប់៕