ក្រសួងធនធានទឹកប្រកាសប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បណ្តាខេត្តភាគពាយ័ព្យ ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នំា២០២០
ដោយ Heng  ថ្ងៃទី 3 March, 2020  ម៉ោង 08:09 | សន្តិសុខ​សង្គម

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២០នេះ បានចេញសេចក្តីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា បញ្ជាក់ថា ចាប់ពីថ្ងៃទី០៣-០៩ ខែមីនា ឆ្នាំ២០២០ នៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន មានសីតុណ្ហភាពអប្បបរមា ពី២២-២៤អង្សាសេ, សីតុណ្ហភាពអតិបរមា ពី៣៣-៣៥អង្សាសេ។

តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣៦-៣៨ អង្សាសេ ហើយចាប់ពីថ្ងៃទី៤-៦ ខែមីនា បណ្តាខេត្តពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅមធ្យម។ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ពី២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា ៣៤-៣៦អង្សាសេ។ ផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្សោយ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងនៅបណ្តាខេត្តភាគពាយ័ព្យ មានដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងបៃលិន ចាប់ពីថ្ងៃទី៤-៦ ខែមីនា៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...