ត្រាត់ត្រាត់ទ័រ១គ្រឿងកំពុងកាយដីបានឆាបឆេះខូចខាតទាំងស្រុង
ដោយ
Heng ថ្ងៃទី
25 February, 2020 ម៉ោង
08:41 |
សន្តិសុខសង្គម
(ខេត្តស្ទឹងត្រែង)៖ ត្រាក់ទ័រកាយដី១គ្រឿងបានឆាបឆេះទាំងស្រុង ពេលកំពុងកាយដី។ហេតុការណ៍នោះបានកើតឡើងនៅភូមិត្រពាំងព្រៃឃុំស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោងជាង១១ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២០។
លោក នូ សុខុម មេប៉ុស្តិ៍រដ្ឋបាលឃុំថាឡាបរិវ៉ាត់បានប្រាប់ឱ្យដឹងថាត្រាក់ទ័រ១គ្រឿងឆាបឆេះបណ្តាលមកពីឆ្លងខ្សែភ្លើងពេលកំពុងបញ្ជាកាយដីប្រឡាយស្រែមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងព្រៃ។
រថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់បានជួយបាញ់ទឹកពន្លត់។ តែត្រាក់ទ័រឆាបឆេះប្រេងសាំងសន្ធោសសន្ធៅខ្លាំងទើបគ្រឿងចក្រឆេះអស់ទាំងស្រុង៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
