កូរ៉ូឡា បើកមិនប្រកាន់ស្តាំទៅបុកនឹងរថយន្តដឹកអេតចាយ ពេញទំហឹង ​ស្លាប់​៣​ របួស៤
ដោយ Heng  ថ្ងៃទី 5 February, 2020  ម៉ោង 07:55 | សន្តិសុខ​សង្គម

(ខេត្តព្រៃវែង) ៖​ រថយន្តកូរ៉ូឡា បុកជាមួយរថយន្តធំដឹកអេតចាយ បណ្តាលឱ្យមនុស្ស៣នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​៤​នាក់​ទៀត​រង​របួស​ធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅរសៀល ម៉ោង១៥ និង០៥ នាទីថ្ងៃទី០៤ ខែកុម្ភៈ​ ឆ្នាំ​២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៨លេខ​៨ A​ ស្ថិតត្រង់ចំណុចភូមិឆ្កែកូន ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។

អ្នក​ឃើញ​ហេតុការណ៍​ បាន​ឱ្យដឹងថា នៅមុន​ពេល​កើត​ហេតុ​ គេ​ឃើ​ញ​រថយន្ត តូច​ម៉ាក​កូរ៉ូឡា​ ព​ណ៌​សំបក​ឪឡឹក ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-6156 បើក​បរ​ក្នុង​ទិសដៅ​ពី​ កើកើតទៅលិចបាន​រេ​ចង្កូត​ទៅ​បុក​ជាមួយ រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ព​ណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ 3E-7722​ ដែល​កំពុង​បើកបរ​ក្នុងទិសដៅ បញ្ច្រាស​ទិស​គ្នា បុក​ចំ​ពីមុខ​ពេញ​ទំហឹង​បណ្ដាល​ឱ្យអ្នកជិះក្នុងរថយន្តកូរ៉ូឡា ស្លាប់​៣​នាក់​ និង​របួសធ្ងន់​៤​នាក់​។

អ្នកបើកបររថយន្តកូរ៉ូឡា ​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ម៉ៅ សៅ ភេទ​ប្រុស អាយុ៣៨​ឆ្នាំ (​មុខរបរ បម្រើ​ការងារ​នៅ ពន្ធនាគារ​ខេត្តព្រៃវែង​) រស់នៅ​ភូមិ​ឡូ​តិ៍​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង (​បើកបរ​ពី​ទិសខាងកើត ទៅ​លិច​) អ្នក​រួម​ដំណើរ​០៦​នាក់​​ របួស​ធ្ងន់ ០៤​នាក់​, ស្រី ០២​នាក់ស្លាប់​នៅ​កន្លែង​កើតហេតុ ០៣​នាក់ ស្រី ០៣​នាក់។ ចំណែកឯអ្នកបើកបររថយន្តធំដឹកអេតចាយអេតចាយយ​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ព្រោះក្រោយពេលកើតហេតុគេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា ហើយមូលហេតុ គឺ​រថយន្ត កូរ៉ូឡា បំពាន​គន្លង ទៅ​បុក​រថយន្ត​ហ៊ីយ៉ាន់​ដាយ។ ចំពោះអ្នករងរបួសស បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយ​អ​ន្ទ​រ។ វត្ថុតាង​សមត្ថកិច្ច​យកមក​ទុក​ប៉ុស្តិ៍​រដ្ឋបាល​ជា​ខ្លាង ​រីឯ​សាកសព​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​៕

Loading...
www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
loading...