ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាកើនដល់ ៤២៥នាក់ និងឆ្លងកើនដល់ជាង២ម៉ឺនករណី
(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃអង្គារ៍នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៤២៥នាក់ហើយ ខណៈមនុស្សចំនួនជាង២ម៉ឺននាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលរបស់ចិន បានរាយការណ៍ថា មានមនុស្ស៦៤នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនកើនដល់៤២៥នាក់ និងមនុស្សចំនួន៣២៣៥ទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងពិភពលោក កើនរហូតដល់២០៤៣៨ករណី៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
