បុរសម្នាក់បើកបរម៉ូតូក្រោមឥទ្ធិពលស្រា ដួលបែកមុខសន្លប់
ដោយ
Heng ថ្ងៃទី
4 February, 2020 ម៉ោង
07:47 |
សន្តិសុខសង្គម
(ខេត្តកំពង់ឆ្នាំង)៖ បុរសម្នាក់ផឹកស្រាស្រវឹងស្ពឹកមុខជិះម៉ូតូតាមអំណាចស្រាដួលបែកមុខសន្លប់ធំ កាលពី វេលាម៉ោង៦:២០នាទីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ នៅលើផ្លូវគ្រោះក្រហម ចំណុចភូមិកណ្តាលមាត់ទន្លេក្នុង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងរបួសឈ្មោះ ណុក អាយុ ប្រមាណជា៣៥ឆ្នាំ រសនៅក្នុងភូមិកងមាស់ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បានបើកបរម៉ូតូម៉ូតូសេ១២៥ សេរី២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1H-5976 ម្នាក់ឯងក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង បានដួលបោកក្បាលនឹងថ្នល់សន្លប់ធំមួយស្របក់ធំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលមូលដ្ឋានបានទូរសព្ទ័ហៅរថយន្តមន្ទីពេទ្យខេត្តដឹកយកទៅសង្គ្រោះបន្ទាននៅមន្ទីរពេទ្យបង្អែកខេត្ត ។ ដោយឡែកម៉ូតូនាំយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល៕
Loading...
ព័ត៌មានផ្សេងទៀត
loading...
ចុច Like ជួយគាំទ្រ ខ្មែរអង្គរ
